Using the State Hook
Hooks គឺជាការបន្ថែមថ្មីនៅក្នុង React ១៦.៨។ ពួកវាអនុញ្ញាតឱ្យអ្នកប្រើ state និង React features ផ្សេងៗដោយមិនចាំបាច់សរសេរ class។
ទំព័រណែនាំ បានប្រើឧទាហរណ៍នេះដើម្បីស៊ាំ (get familiar) ជាមួយ Hooks
import React, { useState } from 'react';
function Example() {
// Declare a new state variable, which we'll call "count" const [count, setCount] = useState(0);
return (
You clicked {count} times
Click me
យើងនឹងចាប់ផ្តើមរៀនពី Hooks ដោយប្រៀបធៀបកូដនេះទៅនឹងឧទាហរណ៍កំរិតស្មើរគ្នាឬដូចគ្នា។
Equivalent Class Example
ប្រសិនបើអ្នកបានប្រើ classes នៅក្នុង React ពីមុន, កូដនេះគួរតែមើលទៅស៊ាំ (familiar)
class Example extends React.Component {
constructor(props) {
super(props);
this.state = {
count: 0
render() {
return (
You clicked {this.state.count} times
Click me
State ចាប់ផ្តើមដោយ { count: 0 }, និងយើងតម្លើង state.count នៅពេល user ចុចប៊ូតុងដោយការ call this.setState()។ យើងនឹងប្រើអត្ថបទខ្លីៗចាប់ពី class នេះ ពេញទំព័រនេះ។
ចំណាំ៖
អ្នកប្រហែលជាកំពុងតែឆ្ងល់ហើយ ហេតុអ្វីយើងកំពុងតែប្រើ counter នៅទីនេះជជំនួសអោយឧទាហរណ៍ជាក់ស្តែង។ នេះគឺដើម្បីជួយយើងឱ្យផ្តោតលើ API ខណៈពេលដែលយើងកំពុងធ្វើជំហានដំបូងរបស់យើងជាមួយ Hooks។
Hooks and Function Components
ជាការរំលឹក, function components នៅក្នុង React មើលទៅដូចនេះ៖
const Example = (props) => {
// You can use Hooks here!
return
ឬក៏ដូចនេះ៖
function Example(props) {
// You can use Hooks here!
return
អ្នកប្រហែលជាធ្លាប់បានស្គាល់ពីមុនថាទាំងនេះជា “stateless components”។ ឥឡូវនេះយើងកំពុងណែនាំសមត្ថភាពក្នុងការប្រើប្រាស់ React state ពីទីនេះ, ដូច្នេះយើងចូលចិត្តឈ្មោះ “function components” ជាង។
Hooks ** មិន ** ធ្វើការនៅខាងក្នុង classes ទេ។ ប៉ុន្តែអ្នកអាចប្រើវាជំនួសឱ្យការសរសេរ classes។
What’s a Hook?
ឧទាហរណ៍ថ្មីរបស់យើងចាប់ផ្តើមដោយការ import useState Hook ពី React៖
import React, { useState } from 'react';
function Example() {
តើ Hook គឺជាអ្វី? Hook គឺជា function ពិសេសមួយដែលអនុញ្ញាតឱ្យអ្នក “hook into” លក្ខណៈពិសេស (features) របស់ React។ ឧទាហរណ៍, useState គឺជា Hook ដែលអនុញ្ញាតឱ្យអ្នកបន្ថែម React state ទៅកាន់ function components។
តើខ្ញុំនឹងប្រើ Hook នៅពេលណា? ប្រសិនបើអ្នកសរសេរ function component មួយហើយដឹងថាអ្នកត្រូវការបន្ថែម state មួយចំនួនអោយវា, ពីមុនអ្នកត្រូវតែបំលែងវាជាស class។ ឥឡូវ​នេះអ្នកអាចប្រើ Hook នៅខាងក្នុង function component ដែលមានស្រាប់។ យើងនឹងធ្វើវាឥឡូវនេះ!
ចំណាំ៖
មានច្បាប់ពិសេសមួយចំនួនអំពីកន្លែងដែលអ្នកអាចនិងមិនអាចប្រើប Hooks នៅក្នុង component មួយបាន។ យើងនឹងរៀនវានៅក្នុង វិធាននៃ Hooks
Declaring a State Variable
នៅក្នុង class, យើងផ្តល់តម្លៃតំបូងអោយ count state នូវតម្លៃ 0 ដោយការ set this.state ជា { count: 0 } នៅក្នុង constructor៖
class Example extends React.Component {
constructor(props) {
super(props);
this.state = {   count: 0  }; }
នៅក្នុង function component, យើងមិនមាន this, ដូច្នេះយើងមិនអាច assign ឬ អាន (read) this.state​។ ជំនួសទៅវិញ, យើង call useState Hook ដោយផ្ទាល់នៅខាងក្នុង component របស់យើង៖
import React, { useState } from 'react';
function Example() {
// Declare a new state variable, which we'll call "count" const [count, setCount] = useState(0);
តើការហៅ (call) useState ធ្វើអ្វី? វាប្រកាស “state variable”។ Variable របស់យើងត្រូវបានគេហៅថា count ប៉ុន្តែយើងអាចហៅវាថាជាអ្វីផ្សេង, ដូចជា banana។ នេះគឺជាវិធីដើម្បី “រក្សា” តម្លៃមួយចំនួនរវាង function calls — useState គឺជាវិធីថ្មីដើម្បីប្រើសមត្ថភាពដូចគ្នាដែល this.state ផ្តល់ជូននៅក្នុង class។ ជាធម្មតា, variables “បាត់ (disappear)” នៅពេល function exits ប៉ុន្តែ state variables ត្រូវបានរក្សាទុកដោយ React។
តើអ្វីដែលយើងបេាះ (pass) អោយ​ useState ជា argument? argument តែមួយគត់សម្រាប់ useState() Hook គឺ initial state។ មិនដូចជាមួយ classes, state មិនចាំបាច់ជា object។ យើងអាចរក្សាទុក number ឬ string ប្រសិនបើនោះជាអ្វីដែលយើងត្រូវការ។ ក្នុងឧទាហរណ៍របស់យើង, យើងគ្រាន់តែចង់បាន number សម្រាប់ ចំនួនដងដែលអ្នកប្រើប្រាស់ចុច, ដូច្នេះបេាះ (pass) 0 ជា initial state សម្រាប់ variable របស់យើង។ (ប្រសិនបើយើងចង់រក្សាទុកតម្លៃពីរផ្សេងគ្នានៅក្នុង state, យើងនឹង call useState() ពីរដង។)
តើអ្វីដែល useState return? វា returns គូរ (pair) នៃ តម្លៃ៖ state បច្ចុប្បន្ន (current) និង function ដែលធ្វើបច្ចុប្បន្នភាព (update) វា។ នេះជាហេតុផលដែលយើងសរសេរ const [count, setCount] = useState()។ នេះគឺស្រដៀងនឹង this.state.count និង this.setState នៅក្នុង class, លើកលែងតែអ្នកទទួលពួកគេនៅក្នុងគូរ (pair)។ ប្រសិនបើអ្នកមិនស៊ាំ (familiar) ជាមួយនិង syntax ដែលយើងបានប្រើ, យើងនឹងត្រលប់ទៅវាវិញ នៅផ្នែកខាងក្រោមនៃទំព័រនេះ
ឥឡូវយើងដឹងពីអ្វីដែល useState Hook ធ្វើ, ឧទាហរណ៍របស់យើងគួរតែអោយយើងយល់បានកាន់តែច្រើន៖
import React, { useState } from 'react';
function Example() {
// Declare a new state variable, which we'll call "count" const [count, setCount] = useState(0);
យើងប្រកាស state variable មួយដែលគេហៅថា count និង set វា 0។ React នឹងចាំតម្លៃបច្ចុប្បន្នរបស់វា រវាង re-renders, និងផ្តល់នូវតម្លៃដែលថ្មីបំផុតអោយ function របស់យើង។ ប្រសិនបើយើងចង់ធ្វើបច្ចុប្បន្នភាព current count, យើងអាច call setCount
ចំណាំ
អ្នកប្រហែលជាឆ្ងល់៖ ហេតុអ្វីដាក់ឈ្មេាះ useState មិនដាក់ឈ្មេាះ createState ជំនួស?
“Create” នឹងមិនមានភាពត្រឹមត្រូវទេពីព្រោះ state ត្រូវបានបង្កើតឡើងតែពេល component របស់យើង renders លើកតំបូង។ ក្នុងអំឡុង renders បន្ទាប់, useState ផ្តល់ឱ្យយើងនូវ current state។ បើមិនដូច្នោះទេ វានឹងមិនមែនជា “state” ទាំងស្រុង! នេះជាមូលហេតុដែល Hook តែងតែ ដាក់ឈ្មេាះផ្តើមដោយ use។ យើងនឹងរៀនពីមូលហេតុនៅពេលក្រោយ នៅក្នុង វិធាននៃ Hooks
Reading State
នៅពេលយើងចង់បង្ហាញ current count ​នៅក្នុង class, យើងអាន (read) ពី​ this.state.count
You clicked {this.state.count} times
នៅក្នុង function, យើងអាចប្រើ count ដោយ​ផ្ទាល់៖
You clicked {count} times
Updating State
នៅក្នុង class, យើងត្រូវការ call this.setState() ដើម្បីធ្វើបច្ចុប្បន្នភាព (update) count state៖
នៅក្នុង​ function, យើងមាន setCount និង count ជា variables រួចជាស្រេច ដូច្នេះយើងមិនត្រូវការ this
Recap
ឥឡូវតោះ សរុបនូវអ្វីដែលយើងបានរៀនពីមួយបន្ទាត់ទៅមួយបន្ទាត់ និងពិនិត្យមើលការយល់ដឹងរបស់យើង។
1: import React, { useState } from 'react'; 2:
3: function Example() {
4:  const [count, setCount] = useState(0); 5:
6:  return (
7:
8:
You clicked {count} times
11:
12:
13:  );
14: }
• បន្ទាត់ទី១៖ យើង import useState Hook ពី React។ វាអនុញ្ញាតឱ្យយើងរក្សា local state នៅក្នុង function component។
• បន្ទាត់ទី៤៖ នៅខាងក្នុង Example component, យើងប្រកាស state variable ថ្មីមួយដោយការ call useState Hook។ វា returns គូរ (pair) នៃតម្លៃ, ដែលយើងដាក់ឈ្មោះ។ យើងកំពុង call variable count របស់យើង ពីព្រេាះ វាផ្ទុកនូវចំនួននៃការចុចប៊ូតុង។ យើងចាប់ផ្តើមដោយលេខសូន្យ ដោយការបេាះ (pass) 0 ជា arument តែមួយគត់របស់ useState។ ធាតុទីពីរគឺ function របស់វាផ្ទាល់។ វាអនុញ្ញាតឱ្យយើងធ្វើបច្ចុប្បន្នភាព count ដូច្នេះយើងនឹងដាក់ឈ្មេាះវា setCount
• បន្ទាត់ទី៩៖ នៅពេលអ្នកប្រើប្រាស់ចុច, យើង call setCount ជាមួយតម្លៃថ្មី។ React នឹង re-render Example component, បេាះតម្លៃ count ថ្មីទៅអោយវា។
ដំបូងវាហាក់ដូចជាច្រើនណាស់ដែលត្រូវរៀនតំបូង។ កុំប្រញាប់! ប្រសិនបើអ្នកតាមមិនទាន់នៅក្នុងការពន្យល់, មើលកូដខាងលើម្តងទៀតហើយព្យាយាមអានវាពីលើចុះក្រោម។ យើងសន្យាថានៅពេលអ្នកព្យាយាម “បំភ្លេច” របៀបដែល state ដំណើរការនៅក្នុង classes, ហើយមើលកូដនេះ, វានឹងសមហេតុផល។
Tip: What Do Square Brackets Mean?
អ្នកប្រហែលជាកត់សម្គាល់វង់ក្រចកការ៉េនៅពេលយើងប្រកាស state variable៖
const [count, setCount] = useState(0);
ឈ្មោះនៅខាងឆ្វេងមិនមែនជាផ្នែកមួយនៃ React API នេាះទេ។ អ្នកអាចដាក់ឈ្មោះ state variables ផ្ទាល់ខ្លួនរបស់អ្នក។
const [fruit, setFruit] = useState('banana');
JavaScript syntax នេះត្រូវបានគេហៅថា “array destructuring”។ វាមានន័យថាយើងកំពុងបង្កើត variables ថ្មីពីរ fruit and setFruit, ដែល fruit គឺ set ទៅអោយតម្លៃទីមួយដែលបាន return ដោយ useState, ហើយ setFruit គឺទីពីរ។ វាស្មើនឹងកូដនេះ៖
var fruitStateVariable = useState('banana'); // Returns a pair
var fruit = fruitStateVariable[0]; // First item in a pair
var setFruit = fruitStateVariable[1]; // Second item in a pair
នៅពេលដែលយើងប្រកាស state variable ជាមួយ useState, វា returns មួយគូរ — array មួយជាមួយ ធាតុពីរ។ ធាតុទីមួយគឺ តម្លៃ​​បច្ចុប្បន្ន, និង ទីពីរគឺ function ដែលអនុញ្ញាតឱ្យយើងធ្វើបច្ចុប្បន្នភាពវា។ ការប្រើ [0] និង [1] ដើម្បីចូលប្រើ (access) ពួកវា គឺមានការច្របូកច្របល់បន្តិច ពីព្រេាះពួកវាមានអត្ថន័យជាក់លាក់។ នេះជាមូលហេតុដែលយើងប្រើ array destructuring ជំនួសវិញ។
ចំណាំ៖
អ្នកប្រហែលជាចង់ដឹងចង់ឃើញពីរបៀប React ដឹង component មួយណាដែល useState អ្នកប្រហែលជាចង់ដឹងថាតើ React ដឹងថាសមាសធាតុមួយណាដែល useState ត្រូវនឹង ដែលយើងមិនបានកំពុង pass អ្វីទាំងអស់ ដូចជា this ត្រឡប់អោយ React។​ យើងនឹងឆ្លើយ សំណួរនេះ និងផ្នែកផ្សេងទៀតជាច្រើននៅក្នុងផ្នែកសំណួរគេសួរញឹកញាប់។
Tip: Using Multiple State Variables
ការប្រកាស state variables ជា pair នៃ [something, setSomething] គឺងាយស្រួលក្នុងការប្រើ ពីព្រេាះវាអនុញ្ញាតឱ្យយើងផ្តល់ឱ្យឈ្មេាះ ផ្សេង ទៅអោយ state variables ផ្សេងគ្នា ប្រសិនបើយើងចង់ប្រើច្រើនជាងមួយ៖
function ExampleWithManyStates() {
// Declare multiple state variables!
const [age, setAge] = useState(42);
const [fruit, setFruit] = useState('banana');
const [todos, setTodos] = useState([{ text: 'Learn Hooks' }]);
នៅក្នុង component ខាងលើ, យើងមាន age, fruit, និង todos ជា local variables, ហើយយើងអាចធ្វើបច្ចុប្បន្នភាពពួកវាមួយៗ៖
function handleOrangeClick() {
// Similar to this.setState({ fruit: 'orange' })
setFruit('orange');
អ្នក មិនចាំបាច់ ប្រើ state variables ច្រើនទេ។ State variables អាចផ្ទុក objects និង arrays បានល្អ, ដូច្នេះអ្នកនៅតែអាចដាក់ទិន្នន័យទាក់ទងក្រុមជាមួយគ្នា។ ទោះយ៉ាងណាក៏ដោយ, មិនដូច this.setState នៅក្នុង class, ការធ្វើបច្ចុប្បន្នភាព state variable តែងតែ replace វា ជំនួសឱ្យការច្របាច់បញ្ចូល (merging) វា។
យើងផ្តល់នូវអនុសាសន៍ (recommendations) បន្ថែមទៀតលើការបែងចែក independent state variables នៅក្នុងសំណួរគេសួរញឹកញាប់
Next Steps
នៅលើទំព័រនេះយើងបានរៀនអំពី Hooks មួយដែលផ្តល់ដោយ React, ត្រូវបានគេហៅថា useState។ ពេលខ្លះយើងក៏នឹងយោងទៅវាជា “State Hook”។ វាអនុញ្ញាតឱ្យយើងបន្ថែម local state ទៅអោយ React function components — ដែលយើងបានធ្វើជាលើកដំបូងដែលមិនធ្លាប់មាន!
យើងក៏បានរៀនថែមបន្តិចផងដែរអំពី៖ អ្វីគឺជា Hooks។ Hooks គឺជា function ដែលអនុញ្ញាតឱ្យអ្នក “hook into” លក្ខណៈពិសេស (features) របស់ React ពី function components។ ឈ្មោះរបស់ពួកវាតែងតែចាប់ផ្តើមជាមួយ use, ហើយមាន Hooks ច្រើនទៀតដែលយើងមិនទាន់បានឃើញនៅឡើយ។
ឥឡូវសូមបន្តដោយ ការរៀន Hook បន្ទាប់៖ useEffect. វាអនុញ្ញាតឱ្យអ្នកអនុវត្ត side effects នៅក្នុង components, ហើយវាស្រដៀងទៅនឹង lifecycle methods នៅក្នុង classes។