Accessibility
ហេតុអ្វីបានជា Accessibility?
Web accessibility (ក៏អាចហៅបានជាa11y) គឺជាការរចនានិងបង្កើតគេហទំព័រដែលអាចប្រើប្រាស់បានដោយមនុស្សគ្រប់គ្នា។ Accessibility supportគឺចាំបាច់សំរាប់ឱ្យបច្ចេកវិទ្យាជំនួយបកប្រែទៅជាគេហទំព័រ។
React fully supports building accessible websites, often by using standard HTML techniques. Reactគាំទ្រយ៉ាងពេញលេញក្នុងការបង្កើតគេហទំព័រដែលអាចចូលដំណើរការបានដោយប្រើបច្ចេកទេសស្តង់ដាររបស់ HTML។
ស្តង់ដារ និង ការណែនាំ
WCAG
ការណែនាំមាតិកាលទ្ធភាពប្រើប្រាស់គេហទំព័រ | Web Content Accessibility Guidelines ផ្តល់នូវគោលការណ៍ណែនាំសម្រាប់បង្កើតគេហទំព័រដែលអាចចូលដំណើរការបាន។
បញ្ជីផ្ទៀងផ្ទាត់ WCAG ខាងក្រោមនេះនឹងផ្តល់នូវសេចក្តីសង្ខេបទូទៅ:
WAI-ARIA
Web Accessibility Initiative - Accessible Rich Internet Applications គឺជាឯកសារដែលមាននូវបច្ចេកទេសសំរាប់បង្កើត(ធាតុក្រាហ្វិក JavaScript ឬ JavaScript widgets) យ៉ាងពេញលេញមួយ។
ចំណាំថា attribute aria-* ទាំងអស់របស់ HTML អាចប្រើប្រាស់យ៉ាងពេញលេញនៅក្នុង JSX ។ ខណៈពេលដែល properties និង attibutes ភាគច្រើនរបស់ DOM ក្នុង React ប្រើប្រាស់ជាស្ទីល camelCased ដែល attributes ទាំងនោះគួរតែសរសេរបែប hyphen-cased (ត្រូវបានគេស្គាល់ដូចជា kebab-case, lisp-case ជាដើម) ដែលដូចទៅនឹងការសរសេរក្នុង HTML ធម្មតា:
Semantic HTML
Semantic HTML គឺជាមូលដ្ឋានគ្រឹះនៃភាពងាយស្រួលនៅក្នុងកម្មវិធីបណ្តាញ។ ការប្រើធាតុ HTML ផ្សេងៗដើម្បីពង្រឹងអត្ថន័យនៃពត៌មាន នៅក្នុងគេហទំព័ររបស់យើងនឹងផ្តល់អោយយើងប្រើប្រាស់ដោយឥតគិតថ្លៃ។
ពេលខ្លះដើម្បីអោយកូត React របស់យើងដើរ យើងបានបន្ថែមធាតុ
ទៅកាន់ JSX ដែលអាចបំបែក HTML semantics ជាពិសេសនៅពេលដែលធ្វើការជាមួយ(បញ្ជី | lists) (
និង
) និង HTML
។ ក្នុងករណីនេះយើងគួរតែប្រើ React Fragments ដើម្បីដាក់ធាតុច្រើនរួមបញ្ចូលជាក្រុម។
ឧទាហរណ៍៖
import React, { Fragment } from 'react';function ListItem({ item }) {
return (
<Fragment>
{item.term}
{item.description}
</Fragment>
function Glossary(props) {
return (
{props.items.map(item => (
<ListItem item={item} key={item.id} />
អ្នកអាចធ្វើការ map ក្រុមនៃធាតុទៅជា array នៃ fragment ដូចដែលអ្នកចង់បានប្រភេទធាតុផ្សេងៗទៀតផងដែរ៖
function Glossary(props) {
return (
{props.items.map(item => (
// Fragments should also have a `key` prop when mapping collections
<Fragment key={item.id}>
{item.term}
{item.description}
</Fragment>   ))}
នៅពេលដែលអ្នកមិនត្រូវការ props លើ Fragment tag អ្នកអាចប្រើបែប short syntax បើសិនជាឧបករណ៍របស់អ្នកគាំទ្រ៖
function ListItem({ item }) {
return (
{item.term}
{item.description}
សូមចូលទៅកាន់ the Fragments documentation សំរាប់ព័ត៌មានបន្ថែម។
Accessible Forms
ការដាក់ស្លាកឈ្មោះ
គ្រប់ HTML form control ទាំងអស់ដូចជា  និង <textarea> ត្រូវការការដាក់ឈ្មោះដែលងាយយល់។ យើងត្រូវតែផ្តល់ឬមានការពិពណ៌នានៃស្លាក ដែលអាចអោយអ្នកប្រើប្រាស់មើលឃើញ។
ធនធានខាងក្រោមនេះនឹងបង្ហាញយើងពីរបៀបដាក់ឈ្មោះ៖
យើងក៏អាចប្រើប្រាស់នៅក្នុង React ដូចទៅនឹងការអនុវត្តតាមស្តង់ដាររបស់ HTML ខាងលើផងដែរ។ ចំណាំថា នៅក្នុង JSX for attribute គឺសរសេរទៅជា htmlFor
Name:
ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ពេលដែលមាន errors
គ្រប់ស្ថានភាព Error ទាំងអស់ត្រូវតែយល់ដោយអ្នកប្រើប្រាស់ទាំងអស់។ link ខាងក្រោមនឹងប្រាប់យើងពីរបៀបបង្ហាញសារ error ទៅកាន់អេក្រង់អ្នកអាន៖
Focus Control
ត្រូវប្រាកដថាកម្មវិធីគេហទំព័ររបស់អ្នកអាចដំណើរការបានតែជាមួយក្តារចុចប៉ុណ្ណោះ៖
Keyboard focus and focus outline
Keyboard focus សំដៅទៅលើ element នៅក្នុង DOM ដែលបានត្រូវ selected ឬឈរលើសំរាប់ចាំទទួលការបញ្ចូលពី keybaord។ យើងអាចឃើញសន្ថានលក្ខណៈរបស់វាគ្រប់ទីកន្លែង ដែលដូចនឹងរូបភាពបានបង្ហាញខាងក្រោម៖
Blue keyboard focus outline around a selected link.
ប្រសិនបើអ្នកជំនួស focus outline ជាមួយនឹងការដាក់ focus outline ផ្សេងទៀត មានតែប្រើ CSS ដើម្បីដក outline នេះចេញ។ ឧទាហរណ៍ដូចជាការដាក់ outline: 0
Mechanisms to skip to desired content
ផ្តល់វិធីសាស្រ្តដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរំលង ផ្នែក navigation ពីមុនក្នុងកម្មវិធីរបស់អ្នក ដែលអាចជួយនិងពន្លឿនល្បឿន navigation របស់ក្តាចុច។
Skiplinks or Skip Navigation Links គឺជា navigation links មើលមិនឃើញដែលអាចឃើញវិញនៅពេលដែលក្តារចុចរបស់អ្នកប្រើប្រាស់មានទំនាក់ទំនងជាមួួយ page។ ក្នុងការអនុវត្តឬសរសេរជាមួយនឹង page anchors ផ្ទាល់ខ្លួនគឺមានភាពងាយស្រួលក៏ដូចជាការដាក់ស្ទីល៖
ប្រើប្រាស់ landmark elements និង roles ដូចជ​ា
និង
ដើម្បីកំណត់ព្រំដែនតាមទំព័រសំរាប់ជួយដល់ការ navigate របស់អ្នកប្រើប្រាស់ទៅកាន់តាមផ្នែក។
ស្វែងយល់ពីការប្រើប្រាស់នៃ elements ទាំងនោះដើម្បីបង្កើនលទ្ធភាព៖
Programmatically managing focus
កម្មវិធី React របស់យើងបន្តកែប្រែ DOM របស់ HTML កំឡុងពេលដំណើរការ ពេលខ្លះនាំឱ្យក្តាចុចបាត់បង់ focus ឬ កំណត់ទៅធាតុផ្សេងដោយមិនមានការរំពឹងទុក។ ដើម្បីជួសជុលវា, យើងត្រូវការដាក់កម្មវិធីផ្តោតលើក្តារចុចឱ្យបានត្រឹមត្រូវ។ ឧទាហរណ៍ដោយកំណត់ការផ្តោតលើក្តារចុចទៅលើប៊ូតុងបន្ទាប់ពី modal windows នោះត្រូវបានបិទ។
នេះជាវេបសាយនៃឯកសាររបស់ MDN និងមានបង្ហាញយើងពីរបៀបបង្កើត MDN keyboard-navigable JavaScript widgets.
ដើម្បីដាក់ focus ក្នុង React យើងអាចប្រើ Refs to DOM elements.
ដើម្បីប្រើវាយើងដំបូងបង្កើត ref ទៅកាន់ element នៅក្នុង JSX នៃ component class៖
class CustomTextInput extends React.Component {
constructor(props) {
super(props);
// Create a ref to store the textInput DOM element  this.textInput = React.createRef(); }
render() {
// Use the `ref` callback to store a reference to the text input DOM // element in an instance field (for example, this.textInput).  return (
បន្ទាប់មកយើងអាច focus នៅកន្លែងផ្សេងៗក្នុង component របស់យើងនៅពេលដែលត្រូវការ៖
focus() {
// Explicitly focus the text input using the raw DOM API
// Note: we're accessing "current" to get the DOM node
this.textInput.current.focus();
ពេលខ្លះ component មេត្រូវតែដាក់ focus ទៅ element នៅក្នុង component កូន។ យើងអាចដាក់បានដោយ exposing DOM refs to parent components តាមរយះ prop ពិសេសនៅលើ component កូនដែលផ្តល់តាម ref នៃមេ ទៅកាន់ DOM node របស់កូន។
function CustomTextInput(props) {
return (
class Parent extends React.Component {
constructor(props) {
super(props);
this.inputElement = React.createRef(); }
render() {
return (
<CustomTextInput inputRef={this.inputElement} />  );
// Now you can set focus when required.
this.inputElement.current.focus();
នៅពេលប្រើ HOC ដើម្បីពង្រីក component យើងណែនាំ forward the ref សំរាប់ខ្ចប់ component ដោយប្រើ forwardRef function នៃ React។ ប្រសិនបើជំនួយការរបស់ HOC មិនបានដាក់បញ្ចូល ref forwardingទេ លំនាំខាងលើនៅតែអាចប្រើជា fallback បាន។
react-aria-modal គឺជាឧទាហរណ៏នៃការគ្រប់គ្រង focus ដ៏ល្អ។ នេះជាឧទាហរណ៍ដ៏កម្រនៃ accessible modal window ពេញលេញ។ មិនត្រឹមតែកំណត់អាទិភាព focus លើប៊ូតុង cancel (ការពារអ្នកប្រើ keyboard ពីការធ្វើសកម្មភាពជោគជ័យដោយគ្មានបំណង) និងលាក់ keyboard focus នៅក្នុង modal ហើយវាកំណត់ឡើងវិញនៃ focus ទៅកាន់ element ដែលធ្វើឱ្យ modal ដំណើរការ។
ចំណាំ:
ខណៈនេះជា accessibility feature ដ៏សំខាន់ ដូច្នេះវាក៏ជាជាបច្ចេកទេសដែលគួរត្រូវតែបានប្រើដោយត្រឹមត្រូវ។ ប្រើវាដើម្បីជួសជុលលំហូរនៃ keyboard focus នៅពេលវាត្រូវបានរំខាន, កុំព្យាយាមនិងរំពឹងមើលពីរបៀបដែលអ្នកប្រើចង់ប្រើកម្មវិធី។
Mouse and pointer events
ធានាថាមុខងារទាំងអស់ដែលធ្វើការតាមរយះ mouse ឬ pointer event ក៏អាចប្រើប្រាស់បានដោយ keyboard តែឯងបាន។ ការពឹងទៅលើឧបករណ៍ pointer តែមួយមុខនឹងនាំមកនូវបញ្ហាផ្សេងៗទៅដល់អ្នកប្រើប្រាស់ keyboard ទៅកាន់កម្មវិធីរបស់អ្នក។
ដើម្បីបង្ហាញពីចំនុចនេះសូមមើលឧទាហរណ៍ដ៏អស្ចារ្យមួយនៃភាពងាយស្រួលដែលបណ្តាលមកពីការចុចព្រឹត្តិការណ៍។ នេះគឺជាលំនាំចុចខាងក្រៅដែលអ្នកប្រើអាចបិទដំណើរការ popover ដែលបានបើកដោយចុចខាងក្រៅ element។
A toggle button opening a popover list implemented with the click outside pattern and operated with a mouse showing that the close action works.
នេះត្រូវបានអនុវត្តជាធម្មតាដោយការភ្ជាប់មួយព្រឹត្តិការណ៍ click ទៅកាន់នឹងវត្ថុរបស់ window ដែលអាចបិទ popover នោះ៖
class OuterClickExample extends React.Component {
constructor(props) {
super(props);
this.state = { isOpen: false };
this.toggleContainer = React.createRef();
this.onClickHandler = this.onClickHandler.bind(this);
this.onClickOutsideHandler = this.onClickOutsideHandler.bind(this);
componentDidMount() {  window.addEventListener('click', this.onClickOutsideHandler); }
componentWillUnmount() {
window.removeEventListener('click', this.onClickOutsideHandler);
onClickHandler() {
this.setState(currentState => ({
isOpen: !currentState.isOpen
onClickOutsideHandler(event) {  if (this.state.isOpen && !this.toggleContainer.current.contains(event.target)) {   this.setState({ isOpen: false });  } }
render() {
return (
Select an option
{this.state.isOpen && (
Option 1
Option 2
Option 3
វាប្រហែលជាដំណើរប្រក្រតីធម្មតាជាមួួយនឹងអ្នកប្រើប្រាស់ឧបករណ៍ចង្អុលដូចជា mouse។ ប៉ុន្តែបើធ្វើប្រតិបត្តការណ៍ជាមួយតែ keyboard អាចនឹងជួបបញ្ហានៅពេលដែលចុចដើម្បីផ្តូរទៅកាន់ element បន្ទាប់បណ្តាលឱ្យ window មិនបានទទួលប្រតិការណ៍ចុច។ វាអាចនាំឱ្យមុខងារដែលមិនច្បាស់លាស់ដែលរារាំងអ្នកប្រើពីការប្រើកម្មវិធីរបស់អ្នក។
A toggle button opening a popover list implemented with the click outside pattern and operated with the keyboard showing the popover not being closed on blur and it obscuring other screen elements.
functionality ដូចគ្នាអាចសម្រេចបានដោយប្រើព្រឹត្តិការណ៍សមរម្យជំនួសវិញដើម្បីដោះស្រាយ ដូចជា onBlur និង onFocus
class BlurExample extends React.Component {
constructor(props) {
super(props);
this.state = { isOpen: false };
this.timeOutId = null;
this.onClickHandler = this.onClickHandler.bind(this);
this.onBlurHandler = this.onBlurHandler.bind(this);
this.onFocusHandler = this.onFocusHandler.bind(this);
onClickHandler() {
this.setState(currentState => ({
isOpen: !currentState.isOpen
// We close the popover on the next tick by using setTimeout. // This is necessary because we need to first check if // another child of the element has received focus as // the blur event fires prior to the new focus event. onBlurHandler() {  this.timeOutId = setTimeout(() => {   this.setState({    isOpen: false   });  }); }
// If a child receives focus, do not close the popover. onFocusHandler() {  clearTimeout(this.timeOutId); }
render() {
// React assists us by bubbling the blur and  // focus events to the parent.  return (
Select an option
{this.state.isOpen && (
Option 1
Option 2
Option 3
កូដនេះបង្ហាញពីមុខងារទាំងអ្នកប្រើឧបករណ៍ចង្អុលនិងអ្នកប្រើក្តារចុច។ ហើយចាំថាដាក់បន្ថែម aria-* props សម្រាប់ជួយអ្នកប្រើប្រាស់។ សម្រាប់ភាពសាមញ្ញរបស់ ព្រឹត្តិការណ៍ក្តារចុចដើម្បីបើកដំណើរការរវាងនឹង ‘key arrow’ នៃជម្រើស popover មិនត្រូវបានអនុវត្ត។
A popover list correctly closing for both mouse and keyboard users.
នេះជាឧទាហរណ៍មួយនៃករណីជាច្រើនដែលអាស្រ័យលើតែព្រឹត្តិការណ៍ចង្អុល ឬ mouse នាំឱ្យមានបញ្ហាដល់អ្នកប្រើប្រាស់ក្តារចុច។ តែងតែសាកល្បងជាមួយនឹងក្តារចុចភ្លាមៗ ដើម្បីរកបញ្ហាដែលអាចកែតំរូវដោយប្រើព្រឹត្តិការការពាររបស់ក្តាចុច។
More Complex Widgets
បទពិសោធអ្នកប្រើដែលស្មុគស្មាញមិនគួរមានន័យថាអាចចូលប្រើបានតិចជាងម្តងទេ។ ខណះពេលដែល accessibility គឺជារឿងងាយស្រួលបំផុតក្នុងការសម្រេចដោយការ coding មានលក្ខណៈដូចទៅនឹង HTML តាមដែលអាចធ្វើបាន។
ទីនេះយើងត្រូវការចំណេះដឹងនៃ ARIA Roles ដូចជា ARIA States and Properties។ ទាំងនេះគឺជាប្រអប់ឧបករណ៍ដែលបំពេញដោយ attributes របស់ HTML ដែលត្រូវបានគាំទ្រយ៉ាងពេញលេញនៅក្នុង JSX និងអាចឱ្យយើងបង្កើត components របស់ React ដែលអាចចូលដំណើរការបានយ៉ាងពេញលេញ។
ប្រភេទធាតុក្រាហ្វិកនីមួយៗមានលំនាំរចនាជាក់លាក់ហើយត្រូវបានគេរំពឹងថានឹងដំណើរការតាមវិធីជាក់ស្តែងដោយអ្នកប្រើនិងភ្នាក់ងារអ្នកប្រើដូចគ្នា៖
Other Points for Consideration
Setting the language
បង្ហាញទំព័រអត្ថបទនៃភាសារមនុស្សជាកម្មវិធី screen reader ប្រើដើម្បីជ្រើសរើស voice settings យ៉ាងត្រឹមត្រូវ៖
Setting the document title
យើងអាចកំណត់វានៅក្នុង React ដោយប្រើ React Document Title Component
Color contrast
ត្រូវប្រាកដថាអត្ថបទទាំងអស់ដែលអាចអានបាននៅលើគេហទំព័ររបស់អ្នកមានភាពផ្ទុយគ្នាពណ៌គ្រប់គ្រាន់ដើម្បីនៅតែអាចអានបានដោយអ្នកប្រើដែលមានបញ្ហាភ្នែក៖
វាអាចធុញទ្រាន់ក្នុងការគណនាបន្សំពណ៌ត្រឹមត្រូវសម្រាប់គ្រប់ករណីទាំងអស់នៅក្នុងគេហទំព័ររបស់អ្នកដូច្នេះ អ្នកអាចធ្វើបាន calculate an entire accessible color palette with Colorable
ទាំងឧបករណ៍ aXe និង WAVE ដែលបានរៀបរាប់ខាងក្រោមក៏មានការធ្វើតេស្តកម្រិតពណ៌ហើយនឹងរាយការណ៍អំពីកំហុសឆ្គងផងដែរ។
ប្រសិនបើអ្នកចង់ពង្រីកសមត្ថភាព និងសាកល្បងកម្រិតពណ៌របស់អ្នក អ្នកអាចប្រើឧបករណ៍ទាំងនេះ៖
Development and Testing Tools
មានឧបករណ៍មួយចំនួនដែលយើងអាចប្រើដើម្បីជួយក្នុងការបង្កើតកម្មវិធី web បាន។
The keyboard
រហូតមកដល់ពេលនេះ អ្វីដែលងាយស្រួល និងជាចំនុចសំខាន់បំផុតគឺត្រួតពិនិត្យថាតើ website ទាំងមូលអាចចូលទៅកាន់បាន និងអាចប្រើជាមួយក្តាចុចតែឯងបាន។ ដោយធ្វើដូចខាងក្រោមនេះ៖
1. ដក mouse របស់អ្នកចេញ។
2. ការប្រើ Tab និង Shift+Tab ដើម្បីស្វែងរក។
3. ការប្រើ Enter ដើម្បីធ្វើសកម្មភាពលើ elements។
4. ការប្រើសញ្ញាព្រួញនៃក្តាចុចដើម្បីមានទំនាក់ទំនងជាមួយ elements ខ្លះដូចជា menus និង dropdowns នៅពេលដែលចាំបាច់។
Development assistance
យើងអាចពិនិត្យមើល accessibility features មួយចំនួនដោយផ្ទាល់នៅក្នុងកូដ JSX របស់យើង។ ជារឿយៗការពិនិត្យដោយ intellisense ត្រូវបានផ្តល់រួចហើយនៅក្នុង JSX IDE’s សម្រាប់ roles states និង properties របស់ ARIA។ យើងផងដែរ មានសិទ្ធិចូលទៅឧបករណ៍ដូចខាងក្រោម៖
eslint-plugin-jsx-a11y
eslint-plugin-jsx-a11y ជាកម្មវិធីជំនួយ សម្រាប់ ESLint ដោយផ្តល់ AST linting មតិត្រឡប់ផ្អែកទៅលើបញ្ហាក្នុង JSX របស់អ្នក។ មាន IDE ជាច្រើនអនុញ្ញាតឱ្យអ្នកភ្ចាប់ជំនួយនេះដោយ​ផ្ទាល់ទៅកាន់ការវិភាគកូដ និង windows នៃប្រភពកូដ។
Create React App មានកម្មវិធីជំនួយនេះជាមួយសំណុំរងនៃច្បាប់ activated។ ប្រសិនបើអ្នកចង់បើកច្បាប់កាន់តែច្រើន អ្នកអាចបង្កើត file .eslintrc នៅក្នុងទីតាំងដើមនៃ project របស់អ្នកជាមួយនឹងមាតិកាដូចខាងក្រោម៖
"extends": ["react-app", "plugin:jsx-a11y/recommended"],
"plugins": ["jsx-a11y"]
Testing accessibility in the browser
មាន tools មួយចំនួនដែលមានស្រាប់ អាចដំណើរការត្រួតពិនិត្យលើគេហទំព័រក្នុង browser របស់អ្នកបាន។ សូមប្រើរបស់ទាំងនោះដោយរួមបញ្ចូលជាមួយការត្រួតពិនិត្យផ្សេងៗដែលបានលើកឡើងទីនេះ ដែលវាអាចត្រឹមតែសាកល្បងបច្ចេកទេស accessibility នៃ HTML របស់អ្នក។
aXe, aXe-core and react-axe
ប្រព័ន្ធ Deque ផ្តល់ឱ្យ aXe-core សំរាប់ធ្វើការសាកល្បងដោយស្វ័យប្រវត្តិ និងពីដើមដល់ចុងកម្មវិធីរបស់អ្នក។ module នេះរួមបញ្ចូលទំនាក់ទំនងសម្រាប់ Selenium ។
The Accessibility Engine ឬ aXe គឺជាកម្មវិធីបន្ថែមដែលអាចចូលបានរបស់ inspector browser បានស្ថាបនាលើ aXe-core
អ្នកក៏អាចប្រើ react-axe module សម្រាប់រាយការក្នុងការរកដោយផ្ទាល់ទៅកាន់ console ខណះដែលកំពុង developing និង debugging។
WebAIM WAVE
Web Accessibility Evaluation Tool គឺជាកម្មវិធីបន្ថែមមួយទៀតនៅលើ browser។
Accessibility inspectors and the Accessibility Tree
The Accessibility Tree គឺជាសំណុំរងនៃប្រព័ន្ធ DOM ដែលមានផ្ទុក accessible objects សម្រាប់គ្រប់ element របស់ DOM មួយណាបង្ហាញថាជួយដល់បច្ចេកទេស ដូចជាអេក្រង់សម្រាប់អ្នកអាន។
នៅក្នុង browsers ខ្លះយើងអាចមើលព័ត៌មាន accessibility នៃ element និមួយៗក្នុងប្រព័ន្ធ accessibility៖
Screen readers
ការធ្វើតេស្តជាមួយកម្មវិធីអេក្រង់សម្រាប់អានគួរតែបង្កើតជាផ្នែកនៃការសាកល្បង accessibility របស់អ្នក។
សូមចំណាំថាបន្សំនឹងមានបញ្ហារវាង browser / អេក្រង់សម្រាប់អ្នកអាន។ វាបានត្រូវនែណាំជាជម្រើសដ៏ល្អមួយគឺឱ្យអ្នកធ្វើតេស្តកម្មវិធីនៃ screen reader នៅក្នុង browser។
Commonly Used Screen Readers
NVDA in Firefox
NonVisual Desktop Access ឬ NVDA គឺជា open source Windows screen reader ដែលត្រូវបានប្រើយ៉ាងទូលំទូលាយ។
ខាងក្រោមគឺជារបៀបប្រើប្រាស់ NVDA៖
VoiceOver in Safari
VoiceOver គឺជាការភ្ចាប់រវាង screen reader នៅលើឧបករណ៍របស់ Apple។
សូមមើលការណែនាំពីរបៀប activate ហើយនិង ប្រើប្រាស់ VoiceOver ដូចខាងក្រោម៖
JAWS in Internet Explorer
Job Access With Speech or JAWS, គឺជាការប្រើដៅយសេរីនៃ screen reader នៅលើ Windows។
ខាងក្រោមគឺជារបៀបប្រើប្រាស់ JAWS៖
Other Screen Readers
ChromeVox in Google Chrome
ChromeVox គឺជាការភ្ចាប់ screen reader នៅលើ Chromebooks និងអាចរកបាន ជាកម្មវិធីបន្ថែម សម្រាប់ Google Chrome។
ខាងក្រោមគឺជារបៀបប្រើប្រាស់ ChromeVox៖