Lists and Keys

ដំបូងសូមពិនិត្យឡើងវិញពីរបៀបដែលអ្នកផ្លាស់ប្តូរ (transform) lists នៅក្នុង JavaScript។​

កូដត្រូវបានផ្តល់អោយដូចខាងក្រោម, យើងប្រើ map() function ដើម្បីទទួលបាន array នៃ numbers មួយហើយទ្វេដងតំលៃរបស់ពួកវា។ យើង assign array ថ្មីដែលបាន​​ return ដោយ map() ទៅអោយ variable doubled ហើយនិងធ្វើការ log វា៖

const numbers = [1, 2, 3, 4, 5];
const doubled = numbers.map((number) => number * 2);console.log(doubled);

កូដនេះ logs [2, 4, 6, 8, 10] ទៅកាន់ console។

នៅក្នុង React, ការផ្លាស់ប្តូរ (transforming) arrays ចូលទៅក្នុង lists នៃ elements គឺស្ទើរតែដូចគ្នាបេះបិទ។

Rendering Multiple Components

អ្នកអាចបង្កើត collections នៃ elements និង បញ្ចូលពួកវាទៅក្នុង JSX ដោយការប្រើដង្កៀប​អង្កាញ់ (curly braces) {}

កូដខាងក្រោមនេះ យើងធ្វើការ loop numbers array ដោយការប្រើ JavaScript map() function។ យើង return
element មួយសម្រាប់ item នីមួយៗ។ ទីបំផុត, យើង assign លទ្ធផល array នៃ elements ទៅអោយ listItems

const numbers = [1, 2, 3, 4, 5];
const listItems = numbers.map((number) =>
{number}

យើងរួមបញ្ចូល listItems array ទាំងមូលដែលនៅខាងក្នុង
element មួយ ហើយនិង render វាទៅកាន់ DOM

ReactDOM.render(

{listItems}
,  document.getElementById('root')

សាកល្បងវានៅលើ CodePen

កូដនេះបង្ហាញ (displays) bullet list មួយនៃតួលេខចន្លេាះពី១និង៥។

Basic List Component

ជាធម្មតាអ្នកនឹង render lists នៅខាងក្នុង component មួយ។

យើងអាច refactor ឧទាហរណ៍មុនទៅក្នុង component មួយដែលទទួលយក array នៃ numbers ហើយនិង បង្ហាញលទ្ធផល (outputs) list នៃ elements មួយ។

function NumberList(props) {
const numbers = props.numbers;
const listItems = numbers.map((number) =>
{number}
);  return (

{listItems}

const numbers = [1, 2, 3, 4, 5];
ReactDOM.render(
<NumberList numbers={numbers} />,  document.getElementById('root')

នៅពេលដែលអ្នក run កូដនេះ អ្នកនឹងទទួលបានការព្រមាន (warning) មួយថា​ key គួរត្រូវបានផ្តល់ជូនសម្រាប់ list items។ “key” គឺជា string attribute ពិសេសមួយដែលអ្នកត្រូវតែរួមបញ្ចូលនៅពេលកំពុងបង្កើត lists នៃ elements។ យើងនឹងពិភាក្សាគ្នាពីមូលហេតុដែលវាសំខាន់នៅក្នុងផ្នែកបន្ទាប់។

តេាះ assign key មួយទៅអោយ list items របស់យើងដែលនៅខាងក្នុង numbers.map() ហើយនិងដេាះស្រាយបញ្ហាដែលបាត់ key។

function NumberList(props) {
const numbers = props.numbers;
const listItems = numbers.map((number) =>

{number}

return (

{listItems}

const numbers = [1, 2, 3, 4, 5];
ReactDOM.render(
<NumberList numbers={numbers} />,
document.getElementById('root')

សាកល្បងវានៅលើ CodePen

Keys

Keys ជួយ React កំណត់អត្តសញ្ញាណថាតើ items មួយណាដែលបានផ្លាស់ប្តូរ, បានបន្ថែម, ឬក៏បានលុបចេញ។ Keys គួរតែត្រូវបានផ្តល់ទៅឱ្យ elements នៅខាងក្នុង array ដើម្បីផ្តល់ឱ្យ elements នូវអត្តសញ្ញាណដែលមានស្ថិរភាពមួយ៖

const numbers = [1, 2, 3, 4, 5];
const listItems = numbers.map((number) =>

{number}

វិធីល្អបំផុតដើម្បីជ្រើសរើស key គឺប្រើ string កំណត់អត្តសញ្ញាណតែមួយគត់នូវ item របស់ list មួយក្នុងចំណោម siblings វា។ ភាគច្រើនអ្នកនឹងប្រើ IDs ទិន្នន័យរបស់អ្នកជា keys៖

const todoItems = todos.map((todo) =>

{todo.text}

នៅពេលដែលអ្នកមិនមាន IDs មានស្ថេរភាពសម្រាប់ render items អ្នកប្រហែល index របស់ item ជា key ដែលជាជម្រើសចុងក្រោយ៖

const todoItems = todos.map((todo, index) =>
// Only do this if items have no stable IDs
{todo.text}

យើងមិនណែនាំឱ្យប្រើ indexes សម្រាប់ keys នេាះទេប្រសិនបើលំដាប់ (order) របស់ items ប្រហែលអាចត្រូវបានផ្លាស់ប្តូរតម្លៃ។ នេះអាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ដំណើរការ ហើយនិងអាចបណ្តាលឱ្យមានបញ្ហាដល់ state របស់ component។ ពិនិត្យមើលអត្ថបទរបស់ Robin Pokorny សម្រាប់ ការពន្យល់ស៊ីជម្រៅលើផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ index ជា key។ ប្រសិនបើអ្នកជ្រើសរើសមិន assign key ជាក់លាក់មួយទៅអោយ items របស់ list បន្ទាប់មក React នឹងប្រើ indexes ជា keys ដោយ default។

នេះគឺជា ការពន្យល់យ៉ាងស៊ីជម្រៅអំពីហេតុអ្វី keys គឺចាំបាច់ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់រៀនបន្ថែម។

Extracting Components with Keys

Keys ប្រើតែនៅក្នុង context ដែលមានការប្រើ array។

ឧទាហរណ៍ ប្រសិនបើអ្នក extract ListItem component មួយ អ្នកគួរតែរក្សារ key នៅលើ <ListItem /> elements នៅក្នុង array ជាជាងនៅលើ
element នៅក្នុង ListItem ខ្លួនវា។

ឧទាហរណ៍៖ ការប្រើប្រាស់ Key មិនបានត្រឹមត្រូវ

function ListItem(props) {
const value = props.value;
return (
// Wrong! There is no need to specify the key here:
{value}

function NumberList(props) {
const numbers = props.numbers;
const listItems = numbers.map((number) =>
// Wrong! The key should have been specified here:    <ListItem value={number} />  );
return (

{listItems}

const numbers = [1, 2, 3, 4, 5];
ReactDOM.render(
<NumberList numbers={numbers} />,
document.getElementById('root')

ឧទាហរណ៍៖ ការប្រើប្រាស់ Key បានត្រឹមត្រូវ

function ListItem(props) {
// Correct! There is no need to specify the key here:  return
{props.value}

function NumberList(props) {
const numbers = props.numbers;
const listItems = numbers.map((number) =>
// Correct! Key should be specified inside the array.    <ListItem key={number.toString()}              value={number} />

return (

{listItems}

const numbers = [1, 2, 3, 4, 5];
ReactDOM.render(
<NumberList numbers={numbers} />,
document.getElementById('root')

សាកល្បងវានៅលើ CodePen

ច្បាប់មួយដ៏ល្អនេាះគឺថា elements ដែលនៅខាងក្នុង map() ចាំបាច់ត្រូវការ keys។

Keys Must Only Be Unique Among Siblings

Keys ដែលត្រូវបានប្រើក្នុង arrays គួរតែមានតែមួយគត់ (unique) ក្នុងចំណោម siblings រ​បស់ពួកវា។ ទោះជាយ៉ាងណា ពួកវាមិនចាំបាច់មានតែមួយគត់ (unique) ជាលក្ខណះ global នេាះទេ។ យើងអាចប្រើ keys ដូចគ្នានៅពេលដែលយើងបង្កើត arrays ពីរផ្សេងគ្នា៖

function Blog(props) {
const sidebar = (

{props.posts.map((post) =>

{post.title}

const content = props.posts.map((post) =>

{post.title}

{post.content}

return (

{sidebar}

{content}

const posts = [
{id: 1, title: 'Hello World', content: 'Welcome to learning React!'},
{id: 2, title: 'Installation', content: 'You can install React from npm.'}

ReactDOM.render(
<Blog posts={posts} />,
document.getElementById('root')

សាកល្បងវានៅលើ CodePen

Keys ប្រើជាពត៌មានជំនួយអោយ React ប៉ុន្តែពួកវាមិនត្រូវបាន passed ឆ្លង់ទៅកាន់ components របស់អ្នកទេ។ ប្រសិនបើអ្នកត្រូវការតម្លៃដូចគ្នានៅក្នុង component របស់អ្នក, pass វាជា props ជាមួយឈ្មេាះផ្សេងគ្នា៖

const content = posts.map((post) =>
<Post
key={post.id}    id={post.id}    title={post.title} />

ជាមួយឧទាហរណ៍ខាងលើ Post component អាចអាន props.id ប៉ុន្តែមិនអាចអាន props.key

Embedding map() in JSX

នៅក្នុងឧទាហរណ៍ខាងលើ យើងបានប្រកាសនូវ listItems variable ដាច់ដោយឡែកហើយនិងបានបញ្ចូលវានៅក្នុង JSX៖

function NumberList(props) {
const numbers = props.numbers;
const listItems = numbers.map((number) =>    <ListItem key={number.toString()}              value={number} />  );  return (

{listItems}

JSX អនុញ្ញាតនូវ ការបង្កប់ (embedding) expression មួយចំនួន ក្នុងដង្កៀប​អង្កាញ់ (curly braces) ដូច្នេះយើងអាច inline លទ្ធផលរបស់ map()

function NumberList(props) {
const numbers = props.numbers;
return (

{numbers.map((number) =>        <ListItem key={number.toString()}                  value={number} />      )}

សាកល្បងវានៅលើ CodePen

Sometimes this results in clearer code, but this style can also be abused. Like in JavaScript, it is up to you to decide whether it is worth extracting a variable for readability. Keep in mind that if the map() body is too nested, it might be a good time to extract a component.

ពេលខ្លះលទ្ធផលនេះ នៅក្នុង code ដែល clear ជាងនេះ, ប៉ុន្តែ style នេះក៏អាចត្រូវបានប្រើក្នុងផ្លូវខុសឬមិនសមរម្យ។ ដូចជានៅក្នុង JavaScript, វាអាស្រ័យលើអ្នកក្នុងការសម្រេចថាតើវាមានតម្លៃឬយ៉ាងណាក្នុងការ extract variable មួយដែលអាចអោយគេអានបាន (readability)។ សូមចងចាំថាប្រសិនបើ map() body គឺ nested ពេក, វាអាចជាពេលវេលាដ៏ល្អមួយដើម្បី extract component មួយ