Getting Started

ទំព័រនេះគឺទិដ្ឋភាពទូទៅនៃឯកសាររបស់ React ហើយនិង ធនធានផ្សេងៗពាក់ព័ន្ធនៃ React។

React គឺជា JavaScript library សម្រាប់បង្កើត user interfaces។ រៀនអ្វីទាំងអស់ពី React នៅលើ ទំព័រដើមរបស់យើង ឬក៏ នៅក្នុង tutorial


សាកល្បង React

React ត្រូវបានគេរចនាឡើងតាំងពីដំបូងសម្រាប់ការប្រើអនុម័តជាលំដាប់ ហើយអ្នកអាចប្រើ React តិចឬច្រើនតាមដែលអ្នកត្រូវការ។ ប្រសិនបើអ្នកចង់ទទួលបានរសជាតិរបស់ React បន្ថែមអន្តរកម្មទៅកាន់ HTML page សាមញ្មួយ ឬក៏ចាប់ផ្តើម React-powered app ដែលស្មុគស្មាញមួយ តំណ links នៅក្នុងផ្នែកនេះនឹងជួយអ្នកចាប់ផ្តើម។

Online Playgrounds

ប្រសិនបើអ្នកចាប់អារម្មណ៍លេងជាមួយ React, អ្នកអាចប្រើ online កូដ playground។ សូមសាកល្បងគំរូ Hello World នៅលើ CodePen, CodeSandbox, Glitch, ឬក៏ Stackblitz

ប្រសិនបើអ្នកចូលចិត្តប្រើ text editor របស់អ្នកជាង អ្នកអាច ដោនឡូដ HTML file, កែសម្រួលវា ហើយនិងបើកវាពីប្រព័ន្ធឯកសារក្នុង browser កុំព្យូទ័របស់អ្នក។ ការបម្លែងកូដនឹងរត់យឺត ដូច្នេះយើងសូមណែនាំក្នុងការប្រើវាសម្រាប់តែ demos ដែលសាមញ្ញ។

បន្ថែម React ទៅកាន់វេបសាយមួយ

អ្នកអាច បញ្ចូល React ទៅកាន់ HTML page ក្នុងពេលមួយនាទី។ អ្នកអាចពង្រីកវត្តមានរបស់វា (React) បន្តិចម្តងៗ ឬក៏រក្សាវានៅក្នុង dynamic widgets។

Create a New React App

នៅពេលចាប់ផ្តើម React project HTML page សាមញ្ញមួយជាមួយនិង script tags នៅតែជាជំរើសល្អបំផុត។ វាត្រូវការពេលតែមួយនាទីប៉ុណ្ណោះដើម្បីតំឡើង!

នៅពេលកម្មវិធីរបស់អ្នកលូតលាស់ធំទៅៗ អ្នកប្រហែលជាចង់ពិចារណាក្នុងការរៀបចំតំឡើងអោយកាន់តែល្អ។ មាន JavaScript toolchains ជាច្រើន ដែលយើងណែនាំអោយប្រើសម្រាប់កម្មវិធីធំៗ។ ពួកវាអាចដំណើការជាមួយនិងការ configuration តិចបំផុត ហើយអនុញ្ញាតឱ្យអ្នកទទួលបានផលប្រយោជន៍ពេញលេញពី rich React ecosystem។ រៀនពីរបៀប។

រៀន React

មនុស្សចូលមក React មកពី backgrounds ផ្សេងៗគ្នាហើយនិងជាមួយរចនាប័ទ្មសិក្សាខុសៗគ្នា។ មិនថាអ្នកចូលចិត្តទ្រឹស្តីឬក៏វិធីសាស្រ្តអនុវត្តជាក់ស្តែង យើងសង្ឃឹមថាអ្នកនឹងរកឃើញផ្នែកនេះមានប្រយោជន៍សម្រាប់អ្នក។

ដូចជា technology ដែលមិនច្បាស់ផ្សេងៗទៀតផងដែរ React មានការបង្រផនជាលំដាប់។ ដោយការអនុវត្ជាមួយការអត់ធ្មត់ អ្នកនឹងទទួលបានជំនាញយ៉ាងច្បាស់ពី React។

First Examples

គេហទំព័រដើមរបស់ React មានផ្ទុកទៅដោយ React ឧទាហរណ៍តូចៗមួយចំនួនជាមួយនិង live editor។ ទេាះបីជាប្រសិនបើអ្នកមិនដឹងអ្វីទាំងអស់ពី React នៅឡើយក៏ដោយ សូមព្យាយាមផ្លាស់ប្តូរកូដហើយសង្កេតមើលថាតើវាប៉ះពាល់ដល់លទ្ធផលយ៉ាងណា។

React សម្រាប់អ្នកចាប់ផ្តើមរៀនដំបូង

ប្រសិនបើអ្នកមានអារម្មណ៍ថាឯកសាររបស់ React ទៅក្នុងល្បឿនលឿនដែលអ្នកតាមមិនទាន់ សូមពិនិត្យមើល this overview of React by Tania Rascia។ វាបង្ហាញពីគំនិតសំខាន់បំផុតរបស់ React យ៉ាងក្បេាះក្បាយ ហើយវាជាចំណុចចាប់ផ្តើមដ៏ល្អ។ នៅពេលអ្នកបញ្ចប់វា​ សូមព្យាយាមសាកល្បងមើលឯកសាររបស់ React ម្តងទៀត!

React សម្រាប់អ្នករចនា (Designers)

ប្រសិនបើអ្នកមកពី background ខាង design ធនធានទាំងនេះ គឺជាកន្លែងដ៏ល្អមួយដើម្បីចាប់ផ្តើម។

JavaScript Resources

ក្នុងការអានឯកសាររបស់ React តម្រូវអោយអ្នកមានចំណេះដឹងខ្លះៗពី JavaScript language។ អ្នកមិនចាំបាច់ត្រូវតែជាអ្នកជំនាញទេ ប៉ុន្តែវាកាន់តែពិបាកក្នុងការរៀនទាំង React ហើយនិង JavaScript ក្នុងពេលតែមួយ។

យើងសូមណែនាំ this JavaScript overview ដើម្បីពិនិត្យមើលកម្រិតចំណេះដឹងរបស់អ្នក។ អ្នកនឹងចំណាយពេលពី៣០នាទីទៅ១ម៉ោង ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាមានទំនុកចិត្តចំពោះការរៀន React។

ព័ត៌មានជំនួយ

នៅពេលណាដែលអ្នកមិនច្បាស់ពីអ្វីមួយពី JavaScript MDN និង javascript.info គឺជាវេបសាយដ៏អស្ចារ្យដើម្បីពិនិត្យមើល។ អ្នកអាចសុំជំនួយជាមួយ community support forums ផងដែរ។

Practical Tutorial

ប្រសិនបើអ្នកចូលចិត្ត រៀនដោយការអនុវត្ត សូមពិនិត្តមើល practical tutorial។ នៅក្នុង tutorial នេះយើងបង្កើត tic-tac-toe ហ្គេមជាមួយ React។ អ្នកអាចរំលងវាបានពីព្រេាះអ្នកមិនមែនជាអ្នកបង្កើតហ្គេមនេាះទេ — ប៉ុន្តែអ្នកគួរតែសាកល្បងវា។ បច្ចេកទេសដែលអ្នកនឹងរៀនក្នុង tutorial គឺមូលដ្ឋានគ្រឺះក្នុងការបង្កើត React apps ណាមួយ ហើយនិងក្លាយជាអ្នកជំនាញ វានឹងផ្តល់ឱ្យអ្នកនូវការយល់ដឹងកាន់តែសុីជ្រៅ។

Step-by-Step Guide

ប្រសិនបើអ្នកចូលចិត្ត រៀនពី concepts មួយជំហានម្តងៗ ការណែនាំពីគំនិតសំខាន់ របស់យើងគឺជាកន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើម។ រាល់ជំពូកបន្ទាប់គឺមាននៅក្នុងការកសាងចំណេះដឹងដែលបានណែនាំនៅក្នុងជំពូកមុនៗ ដូច្នេះអ្នកនឹងមិនខកខានអ្វីទេនៅពេលអ្នកបន្តទៅមុខទៀត។

Thinking in React

អ្នកប្រើប្រាស់ React ជាច្រើនលើកសរសើរក្នុងការអាន Thinking in React។ វាប្រហែលជា React version ចាស់បំផុតប៉ុន្តែវានៅតែត្រូវបានគេប្រើ។

ពេលខ្លះមនុស្សស្វែងរកសៀវភៅភាគីទីបីហើយនិងវីដេអូសិក្សាដែលជួយក្នុងការរៀនបានច្រើនជាងឯកសារផ្លូវការ។ យើងបានថែរក្សា បញ្ជីនៃធនធានដែលបានណែនាំជាទូទៅ ដែលមួយចំនួនគឺឥតគិតថ្លៃ។

Advanced Concepts

នៅពេលដែលអ្នកសម្របជាមួយនិង គំនិតចម្បង ហើយនិងបានលេងជាមួយ React បន្តិច អ្នកប្រហែលជាចាប់អារម្មណ៍ជាមួយនិងប្រធានបទកម្រិតខ្ពស់បន្ថែមទៀត។ ផ្នែកនេះនឹងណែនាំអ្នកនូវអានុភាពរបស់ React ប៉ុន្តែលក្ខណៈពិសេសរបស់ React នេះមិនសូវត្រូវបានគេប្រើជាញឹកញាប់ទេ។ លក្ខណៈពិសេសនេាះមានដូចជា context និង refs

API Reference

ផ្នែករបស់ឯកសារនេះគឺប្រយោជន៍នៅពេលដែលអ្នកចង់រៀនកាន់តែលម្អិតពីផ្នកែពិសេសណាមួយរបស់ React API។ ឧទាហរណ៍ React.Component API reference អាចផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតពីរបៀបដែល setState() ធ្វើការ ហើយនិងខុសគ្នានៃ lifecycle methods ដែលមានប្រយោជន៍។

Glossary and FAQ

Glossary ភ្ជាប់ជាមួយនិងទិដ្ឋភាពទូទៅនៃលក្ខខណ្ឌទូទៅបំផុត ដែលអ្នកនិងឃើញនៅក្នុងឯកសាររបស់ React។ វាក៏មានផងដែរនូវផ្នកែក FAQ ដែលសំនួរហើយនិងចំលើយនិយាយពីប្រធានបទទូទៅ រួមបញ្ចូលទាំង making AJAX requests component state ហើយនិង file structure

Staying Informed

React blog គឺជាប្រភពផ្លូវការសម្រាប់ការធ្វើបច្ចុប្បន្នភាពពីក្រុម React។ អ្វីៗដែលសំខាន់ រួមបញ្ចូលទាំងការកំណត់ចំណាំពីការចេញផ្សាយ (release) ឬក៏ការកំណត់ចំណាំពីការបដិសេធ នឹងត្រូវបានបង្ហោះនៅទីនោះមុនគេ។

អ្នកក៏អាច follow @reactjs account នៅលើ Twitter ប៉ុន្តែអ្នកនឹងមិនខកខានអ្វីដែលចាំបាច់ប្រសិនបើអ្នកគ្រាន់តែអាន blog។

មិនមែនគ្រប់ការចេញផ្សាយ (release) របស់ React ត្រូវបានប្រកាសប្រាប់នៅក្នុង blog នេាះទេ ប៉ុន្តែអ្នកអាចរកឃើញការផ្លាស់ប្តូរលម្អិតសម្រាប់រៀងរាល់ការចេញផ្សាយ (release) នៅក្នុង CHANGELOG.md file ក្នុង React repository ក៏ដូចជានៅលើទំព័រ Releases

កំណែឯកសារ

ឯកសារនេះតែងតែឆ្លុះបញ្ចាំងពីកំណែរប្រែដែលមានស្ថេរភាពចុងក្រោយបំផុតរបស់ React។ តាំងពី​ React 16 អ្នកអាចរកកំណែរប្រែចាស់របស់ឯកសារ នៅលើទំព័រដាច់ដោយឡែក។ សូមចំណាំថាឯកសារសម្រាប់កំណែរប្រែមុនៗគឺត្រូវបានគេកត់ត្រាទុក ប៉ុន្តែមិនត្រូវបានគេធ្វើបច្ចុប្បន្នភាពនេាះទេ។

មានអ្វីដែលខ្វះខាត?

ប្រសិនបើមានអ្វីមួយខ្វះខាតនៅក្នុងឯកសារឬក៏ ប្រសិនបើអ្នកបានរកឃើញផ្នែកមួយចំនួនមានការយល់ច្រឡំ សូម file an issue for the documentation repository ជាមួយនិងការស្នើសុំរបស់អ្នកដើម្បីកែលម្អ ឬក៏ tweet ទៅកាន់ @reactjs account។ ពួកយើងរង់ចាំការកែលម្អពីអ្នកដោយក្តីស្រលាញ់!