ការបង្ហាញធាតុ

ធាតុផ្សំគឺជាប្លុកដែលតូចជាងគេបំផុតនៃកម្មវិធីReact។

ធាតុ(element)ពិពណ៌នាអំពីអ្វីដែលអ្នកចង់ឃើញនៅលើអេក្រង់:

const element =
Hello, world

មិនដូចធាតុbrowser DOM, ធាតុ Reactគឺជាវត្ថុធម្មតាហើយងាយស្រួលក្នុងការដើម្បីបង្កើត។ React DOM យកចិត្តទុកដាក់ធ្វើឱ្យទាន់សម័យ DOM ដើម្បីផ្គូផ្គងធាតុ React ។

Note:

យើងអាចច្រឡំធាតុជាមួយនឹងគំនិតដែលគេស្គាល់កាន់តែច្រើនអំពី “components”។ យើងនឹងណែនាំ components នៅក្នុង ផ្នែកបន្ទាប់. ធាតុគឺជាអ្វីដែលcomponentsត្រូវបាន “ធ្វើពី”, ហើយយើងលើកជំរុញឱ្យអ្នកអានផ្នែកនេះមុនពេលលោតទៅផ្នែកបន្ទាប់។

ការបង្ហាញធាតុទៅក្នុង DOM

តោះនិយាយថាមាន
កន្លែងណាមួយនៅក្នុងឯកសារ HTML របស់អ្នក៖

យើងហៅវាថាជា “root” DOM node ពីព្រោះអ្វីគ្រប់យ៉ាងដែលនៅក្នុងវានឹងត្រូវបានគ្រប់គ្រងដោយ React DOM។

កម្មវិធីដែលបានបង្កើតឡើងដោយគ្រាន់តែមានReactធម្មតាមាន root DOM តែមួយ។ ប្រសិនបើអ្នកកំពុងដាក់បញ្ចូល React ទៅក្នុងកម្មវិធីដែលមានស្រាប់ អ្នកប្រហែលជាអាចមាន root DOM ជាច្រើនទៅតាមចំណងចង់បានរបស់អ្នក។

ដើម្បីបង្ហាញ React element ទៅក្នុង root DOM node, បេាះ (pass) វាទាំងពីរទៅឱ្យ ReactDOM.render()

const element =
Hello, world

ReactDOM.render(element, document.getElementById('root'));

សាកល្បងវានៅលើ CodePen

វាបង្ហាញ “ជំរាបសួរពិភពលោក” នៅលើទំព័រនេះ។

ធ្វើបច្ចុប្បន្នភាពធាតុបង្ហាញ

ធាតុReactគឺមិនប្រែប្រួល(immutable)។ នៅពេលអ្នកបង្កើតធាតុមួយអ្នកមិនអាចផ្លាស់ប្តូរ children ឬគុណលក្ខណៈរបស់វាបានទេ។ ធាតុមួយគឺដូចជាស៊ុមតែមួយនៅក្នុងខ្សែភាពយន្ត: វាតំណាងឱ្យចំណុចប្រទាក់អ្នកប្រើនៅចំណុចជាក់លាក់មួយនៅក្នុងពេលណាមួយ។

ជាមួយនឹងចំណេះដឹងរបស់យើងរហូតមកដល់ពេលនេះ, វិធីតែមួយគត់ដើម្បីធ្វើបច្ចុប្បន្នភាព UI គឺបង្កើត element ថ្មី, ហើយបញ្ជូន (pass) វាទៅ ReactDOM.render()

សូមពិចារណាអំពីគំរូម៉ោងនាឡិកានេះ:

function tick() {
const element = (

Hello, world!

It is {new Date().toLocaleTimeString()}.

ReactDOM.render(element, document.getElementById('root'));}

setInterval(tick, 1000);

សាកល្បងវានៅលើ CodePen

វាហៅ ReactDOM.render() រាល់វិនាទី ពី setInterval() callback។

ចំណាំ:

នៅក្នុងការអនុវត្ត, React apps ភាគច្រើនហៅតែ ReactDOM.render() តែម្ដងប៉ុណ្ណោះ។ នៅផ្នែកបន្ទាប់ យើងនឹងរៀនពីរបៀបដែលកូដបែបនេះត្រូវបានបញ្ចូលក្នុង stateful components.

យើងផ្ដល់អនុសាសន៍ថាអ្នកមិនរំលងប្រធានបទពីព្រោះពួកគេមានការទាក់ទងគ្នា។

Reactធ្វើបច្ចុប្បន្នភាពអ្វីដែលចាំបាច់ប៉ុណ្ណោះ

React DOM React DOM ប្រៀបធៀបធាតុនិងchildrenរបស់វាទៅនឹងធាតុមួយមុន, ហើយអនុវត្តតែការធ្វើឱ្យទាន់សម័យ DOM ដែលចាំបាច់ដើម្បីនាំយក DOM ទៅជា state ដែលចង់បាន។

អ្នកអាចផ្ទៀងផ្ទាត់បានដោយត្រួតពិនិត្យមើល ឧទាហរណ៍ចុងក្រោយជាមួយនឹងឧបករណ៍របស់browser:

DOM inspector បានបង្ហាញពីភាពទាន់សម័យ

ទោះបីជាយើងបង្កើត element ពិពណ៌នាអំពីមែកធាង UI ទាំងមូលនៅលើគ្រប់ tick, មានតែ text node ដែលមាតិការបស់វាត្រូវបានផ្លាស់ប្តូរត្រូវបានធ្វើបច្ចុប្បន្នភាពដោយ React DOM ។

តាមបទពិសោធរបស់យើង, ការគិតពីររបៀបដែល UI គួរបង្ហាញនៅពេលណាមួយ, ជាជាងពីរបៀបដែលផ្លាស់ប្តូវវារាល់ពេល, លុបបំបាត់ bugs នៅក្នុង class ទាំងមូល។